ខេត្តកំពង់ធំ៖ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ អញ្ជើញជាអធិបតីក្នុងពិធីទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ក្រោមប្រធានបទ"ស្ម័គ្រចិត្តដើម្បីអនាគតប្រកបដោយបរិយាបន្ន" នៅអនុសាខាកាកបាទក្រហមកម្ពុជាស្រុកបារាយណ៍ ដោយមានការអញ្ជើញចូលរួមពី គណៈកម្មាធិអនុសាខាកក្រក ស្រុកបារាយណ៍ និងស្រុកតាំងគោក អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហម ទាំង៦សាលា នៃស្រុកបារាយណ៍ និងស្រុកតាំងគោក សរុបប្រមាណជាង ៥០០នាក់ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩។
នាក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះសមាជិក សមាជិកាទាំងអស់ ពិសេសអ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ដែលជាកម្លាំងស្នូល និងជាធនធានមនុស្សដ៏មានសារៈសំខាន់ ក្នុងការរួមចំណែកជួយដល់ជនរងគ្រោះ ជនងាយរងគ្រោះបំផុត នៅក្នុងសហគមន៍ និងនៅតាមគ្រឹះស្ថានសិក្សានានា ហើយសូមបន្តចូលរួមក្នុងការងារមនុស្សធម៌នេះឲ្យបានកាន់តែល្អប្រសើរឡើង ប្រកបដោយប្រសិទ្ធភាពថែមទៀត។
ឯកឧត្តមបន្ថែមទៀតថា ទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត គឺជាឱកាសដ៏ពិសេសមួយ ដើម្បីសម្តែងនូវការដឹងគុណ និងកិច្ចខិតខំប្រឹងប្រែង ទាំងកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងពេលវេលា របស់អ្នកស្ម័គ្រចិត្ត ដើម្បីសកម្មភាពមនុស្សធម៌ ដែលជាផ្នែកមួយនៃការសម្រាលទុក្ខលំបាក និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនរងគ្រោះ ងាយរងគ្រោះ ផ្សេងៗ នៅក្នុងសហគមន៍ និងទីកន្លែងនានា តាមលទ្ធភាពដែលអ្នកស្ម័គ្រចិត្តយើងអាចធ្វើទៅបាន។
លើសពីនេះទៀត ឯកឧត្តម សុខ លូ បានផ្តាំផ្ញើរដល់សមាជិក សមាជិកា និងយុវជនស្ម័គ្រចិត្តកាកបាទក្រហមទាំងអស់ សូមខិតខបន្តផ្សព្វផ្សាយឲ្យបានទូលំទូលាយអំពីគោលការណ៍ទាំង៧ចំណុច របស់កាកបាទក្រហមកម្ពុជា នៅតាមមូលដ្ឋាន ក៏ដូចជាគ្រឹះស្ថាននានាជាដើម។ ឯកឧត្តមផ្តាំផ្ញើដល់ក្មួយៗ អោយចូលរួមគោរពច្បាប់ចរាចរណ៍ ជិះម៉ូតពាក់មួកសុវត្ថិភាព បើកបររថយន្តត្រូវពាក់ខ្សែរក្រវ៉ាត់ ទាំងអ្នកបើកបរ និងអ្នករួមដំណើរ ព្រោះគ្រោះថ្នាក់ចរាចរណ៍នេះ បានបន្សល់ទុកនូវស្ត្រីមេម៉ាយ ជនពិការ ក្មេងកំព្រា ជាច្រើនរូប៕
Wednesday, December 25, 2019
Home
ព័ត៌មានជាតិ
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ក្រោមប្រធានបទ "ស្ម័គ្រចិត្តដើម្បីអនាគតប្រកបដោយបរិយាបន្ន"
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ក្រោមប្រធានបទ "ស្ម័គ្រចិត្តដើម្បីអនាគតប្រកបដោយបរិយាបន្ន"
Subscribe to:
Post Comments (Atom)






No comments:
Post a Comment