ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩នេះ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្តស្វាយរៀង មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០១៩ និងទិសដៅការងារខែមករា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាពឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកប្រធានសាលាដំបូងខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកសាកលវិទ្យាធិការសាកលវិទ្យាល័យស្វាយរៀង លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង ស្រុក លោក លោកស្រីនាយកទីចាត់ការ/ប្រធានអង្គភាពសាលាខេត្ត ប្រធានច្រកទ្វារព្រំដែន និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះគ្រប់មន្ទីរ-អង្គភាព រដ្ឋបាលក្រុង ស្រុក និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលតែងតែខិតខំអនុវត្តតួនាទីភារកិច្ចក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ និងបម្រើសេវាសាធារណៈបានល្អជូនប្រជាពលរដ្ឋ។
ឯកឧត្តមបន្តថា សម្រាប់វឌ្ឍនភាពក្នុងការអភិវឌ្ឍខេត្ត នារយះពេលប៉ុន្មានឆ្នាំកន្លងមកនេះ រដ្ឋបាលខេត្តស្វាយរៀង បានបន្តសកម្មភាពជាច្រើន ក្នុងការចូលរួមអភិវឌ្ឍខេត្តអោយមានការរីកចម្រើន លើគ្រប់វិស័យ ទន្ទឹមនេះសម្រាប់ទិសដៅអនុវត្តបន្តឆ្នាំ២០២០ខាងមុខ រដ្ឋបាលខេត្ត និងរៀបចំនូវហេត្ថារចនាសម្ព័ន្ធផ្លូវ ទាំងក្នុងក្រុង និងតាមជនបទបន្ថែមទៀត ក្នុងនោះនិងពន្លឿនការរៀបចំពង្រីកច្រាំងទន្លេបន្ថែម និងសួនច្បារសាធារណៈមាត់វ៉ៃគោ(ទំនប់តាណេង) ការរៀបចំការ៉ូឡា នៅតាមដងផ្លូវនានាមួយចំនួនទៀតក្នុងក្រុងស្វាយរៀងផងដែរ ៕
Tuesday, December 24, 2019
Home
ព័ត៌មានជាតិ
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០១៩ និងទិសដៅការងារខែមករា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០១៩ និងទិសដៅការងារខែមករា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង
Subscribe to:
Post Comments (Atom)






No comments:
Post a Comment