សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង ចុះអប់រំ ផ្សព្វផ្សាយនូវវិធានការណ៍ការពារការចម្លងពីជំងឺកូវីដ ១៩ - កំពតដេលី

Breaking

Friday, March 27, 2020

សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង ចុះអប់រំ ផ្សព្វផ្សាយនូវវិធានការណ៍ការពារការចម្លងពីជំងឺកូវីដ ១៩

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ លោក ប៉ៃ រតនា សមាជិកអចិន្ត្រៃយ៍ តំណាងឯកឧត្តម ហេង ពិទូ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង លោក សន សំអាត ប្រធាន ស.ស.យ.ក. បានដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក.ខេត្ត និងស្រុកកំពង់ត្រឡាច បន្តសកម្មភាពផ្សព្វផ្សាយនូវវិធានការណ៍ការពារជំងឺឆ្លងកូវីដ ១៩ ជូនដល់ប្រជាពលរដ្ឋ នៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ក្នុងនោះក្រុមការងារ បានចុះបិទសារអប់រំ និងណែនាំវិធានការការចម្លងពីជំងឺកូវីដ១៩ ក្នុងពេលធ្វើដំណើរ របស់ក្រសួងសុខាភិបាល នៅតាមទីសាធារណៈ ដោយចាក់ឃោសនសព្ទ និងអានសារជាសម្លេងអប់រំផ្ទាល់ និងនៅតាមហាង លក់ដូរ  ដើម្បីអោយបងប្អូនប្រជាពលរដ្ឋចេះធ្វើអនាម័យ និងដើម្បីរួមគ្នាបង្ការទប់ស្កាត់ការរីករាលដាលជំងឺ Covid-19 ថ្មីនេះ ៕




No comments:

Post a Comment

Pages