អំណោយរបស់សប្បុរជននានា ត្រូវបានប្រគល់ជូនដល់ក្រុមគ្រូពេទ្យ និងអ្នកជំងឺកំពុងសម្រាកព្យាបាលជំងឺកូវីដ ១៩ នៅមន្ទីរពេទ្យបង្អែកខេត្ត - កំពតដេលី

Breaking

Friday, March 27, 2020

អំណោយរបស់សប្បុរជននានា ត្រូវបានប្រគល់ជូនដល់ក្រុមគ្រូពេទ្យ និងអ្នកជំងឺកំពុងសម្រាកព្យាបាលជំងឺកូវីដ ១៩ នៅមន្ទីរពេទ្យបង្អែកខេត្ត

បាត់ដំបង៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ លោក ងួន រតនៈអភិបាលខេត្តបាត់ដំបង បានចុះសំណេះសំណាល និងនាំយកថវិកា ភេសជ្ជៈដែលជាមូលនិធិបង្ការទប់ស្កាត់ជំងឺកូវីដ ១៩ សម្រាប់គ្រូពេទ្យជួរមុខ ក្នុងខេត្តបាត់ដំបង។ អំណោយទាំងនេះជាអំណោយរបស់ លោក តាន់ សុផល មន្ត្រីកងរាជអាវុធហត្ថចូលនិវត្តន៍ លោក លី គា ប្រធានក្រុមហ៊ុនសំណង់ លោក អ៊ុច សិទ្ធិ ថៅកែក្លឹបកំសាន្ត និងលោក កែវ ធី (73) ជូនដល់ក្រុមគ្រូពេទ្យដែលកំពុងព្យាបាលផ្ទាល់ជាមួយអ្នកជំងឺ ចំនួន ៣០នាក់ ក្នុង១នាក់ ២០ម៉ឺនរៀល អ្នកជំងឺកំពុងសម្រាកព្យាបាល ៦នាក់ ក្នុង ១០ ម៉ឺនរៀល កងកម្លាំងសមត្ថកិច្ចយាមប្រចាំការចំនួន៤នាក់ ក្នុង១នាក់ ២០ ដុល្លារ និងភេសជ្ជៈមួយចំនួនផងដែរ។

នៅក្នុងនោះ លោក ងួន រតនៈ ក៏បានឧបត្ថម្ភថវិកាដល់អ្នកសង្ស័យមកធ្វើតេស្តរកមើលមេរោគកូវីដ១៩ ចំនួន២នាក់ ក្នុង១នាក់២០ដុល្លារ និងថ្នាំពេទ្យមួយចំនួន។

សូមជម្រាបជូនថា ខេត្តបាត់ដំបង បានរៀបចំមូលនិធិបង្ការទប់ស្តាត់ជំងឺកូវីដ១៩ សម្រាប់គ្រូពេទ្យជួរមុខ ក្នុងខេត្តបាត់ដំបង តាមរយៈលោកអភិបាល ខេត្ត និងការចូលរួមពីសប្បុរជននានាក្នុងខេត្ត ដែលតែងតែឧបត្ថម្ភគ្រាំទ្រសកម្មភាពរបស់ក្រុមគ្រូពេទ្យ ដែលកំពុងបំពេញបេសកកម្មក្នុងព្យាបាលអ្នកជំងឺកូវីដ ១៩ នៅមន្ទីពេទ្យបង្អែកខេត្តបាត់ដំបង ។

នៅក្នុងឱកាសនោះដែរ លោក កាក់ សិលា ប្រធាមន្ទីរពេទ្យបង្អែកខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការសង្ស័យ មានផ្ទុកមេរោគកូវីដ១៩ សូមអញ្ជើញមកធ្វើតេស្តនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង និងសូមអំពាវនាវដល់បងប្រជាពលរដ្ឋ និងពលករ ដែលបានវិលត្រឡប់ពីប្រទេសថៃវិញ សូមស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយធ្វើការលាងសម្អាតដៃនឹងសាប៊ូ ឬអាកុល ឱ្យបានញឹកញាប់៕

ប្រភព៖ កម្ពុជាពិត




No comments:

Post a Comment

Pages