កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ លេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) ខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោកស្រីឧត្តមសេនីយ៍ត្រី មាស សុម៉ាលី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង លោក សៅ កៅ នាយកទីចាត់ការរដ្ឋបាលសាលាខេត្ត លោក លឹម លៀងងួន អនុប្រធានមន្ទីរសុខាភិបាលខេត្ត និងលោកស្រី ភោគ ចន្នី អភិបាលរងស្រុកកំពង់លែង អញ្ជើញក្នុងវេទិកាសាធារណៈ ស្តីពីផលប៉ះពាល់នៃការធ្វើចំណាកស្រុក និងអំពីជួញដូរមនុស្ស ជូនដល់ប្រជាពលរដ្ឋនៅក្នុងឃុំដារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
វេទិកាសាធារណៈផ្សព្វផ្សាយនេះរៀបចំនៅសាលាបឋមសិក្សាដារ ដែលមានការចូលពីលោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព, កម្លាំងសមត្ថកិច្ច, អធិការស្រុក, ប៉ុស្តិ៍នគរបាល, មេឃុំ មេភូមិ, អាជ្ញាធរពាក់ព័ន្ធ, មន្រ្តីរបស់លេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្ត និងប្រជាពលរដ្ឋជាច្រើនទៀតចូលរួមផងដែរ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក លឹម លៀងងួន អនុប្រធានមន្ទីរសុខាភិបាលខេត្ត ក៏បានផ្សព្សព្វផ្សាយដូចជាការក្រើនរំឮកបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាអនាម័យ អនុវត្តវិធានការការពារខ្លួនពីជំងឺផ្សេងៗ ជាពិសេសជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលទូទាំងសកលលោក ទោះជាប្រទេសយើងអាចគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩ បានមួយរយៈពេលក្ដី ប៉ុន្តែបងប្អូនទាំងអស់ត្រូវតែប្រុងប្រយ័ត្ន និងអនុវត្តនូវវិធានការនានាដែលរាជរដ្ឋាភិបាលកម្ពុជា និងតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប្រចាំ ៕
Tuesday, May 19, 2020
Home
ព័ត៌មានជាតិ
លេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តកំពង់ឆ្នាំង រៀបចំវេទិកាសាធារណៈស្តីពីផលប៉ះពាល់នៃការធ្វើចំណាកស្រុក និងអំពីជួញដូរមនុស្ស ដល់ស្រុកកំពង់លែង
លេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តកំពង់ឆ្នាំង រៀបចំវេទិកាសាធារណៈស្តីពីផលប៉ះពាល់នៃការធ្វើចំណាកស្រុក និងអំពីជួញដូរមនុស្ស ដល់ស្រុកកំពង់លែង
Subscribe to:
Post Comments (Atom)








No comments:
Post a Comment