ខេត្តកណ្តាល៖ អជ្ញាធរក្រុង ស្រុក និងកងកំលាំងទាំងបី ត្រូវយកចិត្តទុកដាក់លើការងារបង្ត្រាបទល្មើសគ្រប់ប្រភេទ ពិសេសបញ្ហាគ្រឿងញៀន ដែលមានសកម្មភាពស្ទើរតែគ្រប់ក្រុង ស្រុក និងមានកំណើនគួរអោយព្រួយបារម្មណ៏ដែលយើងទាំង អស់គ្នាត្រូវធ្វើការចាប់អារម្មណ៏ ដល់កំលាំងយុវជនដែលជាកំលាំង សំរាប់បន្តវេនក្នុងការអភិវឌ្ឍន៏ប្រទេសជាតិ ។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ថ្លែងបែបនេះនៅក្នុងកិច្ច ប្រជុំគណៈអភិបាលខេត្ត ប្រចាំខែឧសភារបស់រដ្ឋបាលខេត្តកណ្ដាល នារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រី ជាប្រធាន អនុប្រធាន មន្ទីរជុំវិញខេត្ត និងកងកម្លាំងទាំងបី នៅសាលាខេត្តកណ្តាល។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែមដោយលើកវិធានការជាក់ស្តែងតាមមូលដ្ឋាន ក្នុងនោះកិច្ចសហការ រវាងអជ្ញាធរ កងកំលាំង ពិសេសកិច្ចសហការក្នុងការផ្តល់ព័ត៌មានពិត ច្បាស់លាស់ពី សំណាក់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានផ្ទាល់តែម្តង។ ប្រការកាន់តែសំខាន់ គឺត្រូវរកមេខ្យល់អោយបាន ដើម្បីធ្វើការបង្រ្កាប និងធ្វើការអប់រំដល់យុវជន យុវនារី ដែលជឿលើការឃោសនារបស់មេខ្យល់អោយដើរផ្លូវខុស នាំអោយបាត់ បង់កិត្តិយស បាត់បង់សុភមង្គលនិងអនាគតរបស់ខ្លួន។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល ខេត្ត បានក្រើនរំលឹកដល់អជ្ញាធរ និងស្ថាបន័ពាក់ពន្ធ័ត្រូវពង្រឹង លើការងារប្រយុទ្ធប្រឆាំងមេរោគកូវិដ-១៩ នៅក្នុងមូល ដ្ឋានរបស់ខ្លួន អោយបានជាប្រចាំ ដោយត្រូវបន្តការចុះជាប់ជាមួយប្រជាពលរដ្ឋ អប់រំ និងផ្សព្វផ្សាយវិធាន ការអនាមយ័របស់ក្រសួងសុខាភិបាល និងរបស់រាជរដ្ឋាភិបាល ដើម្បីចៀសវាងការឆ្លងរីករាលដាលនៃវីរុសកូវិដ-១៩ នៅក្នុងសហគមន៏។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងការសរសើរដល់មន្ត្រីទាំងអស់ដែលកន្លងទៅបានចូលរួមជាមួយខេត្ត ក្នុងការការពារប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩ បានល្អ នៅគ្រប់ស្រុក-ក្រុង ក្នុងខេត្ត។
តាមរយ:កិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានអំពាវ នាវដល់សប្បុរសជន មេត្តាបន្តគាំទ្រជួយដល់រដ្ឋបាលខេត្តទាំង ថវិកា សំភារ:ស្បៀង ដើម្បីរដ្ឋបាលខេត្តមានលទ្ធភាពក្នុងការងារប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩។
នៅក្នុងកិច្ចប្រជុំគណ:អភិបាលខេត្ត ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានជំរុញអោយកងកម្លាំងទាំងបី ត្រូវពង្រឹងការការពារនូវសុខសុវត្ថិភាព សន្តិសុខសង្គម ដោយបានអនុវត្តនូវ ភូមិ-ឃុំ មានសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានរបស់ខ្លួន អោយបានល្អប្រសើរបន្ថែមទៀត និងបន្តទប់ស្កាត់នូវបទល្មើសនានា ជាពិសេស បទល្មើសគ្រឿងញៀន ដែលជាបញ្ហាប្រឈមដ៏សំខាន់ នៃការបង្កើតបទល្មើសនានា ។
Tuesday, June 9, 2020
Home
ព័ត៌មានជាតិ
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ជំរុញអោយកងកម្លាំងទាំងបី យកចិត្តទុកដាក់បង្រ្កាបបទល្មើសក្នុងមូលដ្ឋាន
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ជំរុញអោយកងកម្លាំងទាំងបី យកចិត្តទុកដាក់បង្រ្កាបបទល្មើសក្នុងមូលដ្ឋាន
Subscribe to:
Post Comments (Atom)







No comments:
Post a Comment