ខេត្តកែប៖ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញក្រុមឈ្មួញដីចាស់វស្សា ដែលតែងតែកាយដីធ្វើ អាជីវកម្ម នៅក្នុងភូមិសាស្ត្រខេត្តកែបហាក់បីដូចជាមានសំណាងជាងឈ្មួញដីនានា ដែលខំប្រឹងដើរទិញអាចម៌ដីពីប្រជាជន ក្នុងមួយឡានមួយឡានរាប់ម៉ឺនរៀលហើយបានបង់មួយចំណែកចូលរដ្ឋទៀត ដើម្បីយកទៅលក់ធ្វើអាជីវកម្មនៅលើទីផ្សារតែផ្ទុយទៅវិញលោកគ្រូរី ហាក់បីដូចជាមានជោគវាសនាខ្ពស់ ឬមួយក៏លោកមានទំនាក់ទំនងល្អជាមួយនឹងសមត្ថកិច្ចជំនាញឬមួយយ៉ាងណាបានជាគម្រោង អាជ្ញាធរស្រុកអះអាងថាធ្វើផ្លូវមេព្រៃត្រូវបានលោកសេងរី ទទួលបានសិទ្ធិ
កាយដីលក់ធ្វើអាជីវកម្មយ៉ាងរំភើយ ស្របពេលដែលក្រុមឈ្មួញដទៃទៀតពុំមានសំណាងដូចជំវិញនិងគម្រោងផ្លូវមេព្រៃខាងលេីគេមិនដឹងថាមានផលប្រយោជន៍អីសំរាប់ប្រជាពលរដ្ធនោះទេកន្លងមកគេសង្កេតឃេីញអាជ្ញាធរធ្វេីចំនួន2ខ្សែរមកហេីយ។
Tuesday, June 9, 2020
Home
ព័ត៌មានខ្លីៗ
ឈ្មួញដីចាស់វស្សា មានជោគវាសនាខ្ពស់ បានកាយដីធ្វើអាជីវកម្ម ក្រោមគម្រោងផ្លូវមេព្រៃអាជ្ញាធរខេត្តកែបយ៉ាងរំភើយ
ឈ្មួញដីចាស់វស្សា មានជោគវាសនាខ្ពស់ បានកាយដីធ្វើអាជីវកម្ម ក្រោមគម្រោងផ្លូវមេព្រៃអាជ្ញាធរខេត្តកែបយ៉ាងរំភើយ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment