ថ្នាក់ដឹកនាំស្នងការនគរបាលខេត្តសៀមរាប ដឹកនាំកម្លាំងជំនាញ ចុះបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ - កំពតដេលី

Breaking

Saturday, March 21, 2026

ថ្នាក់ដឹកនាំស្នងការនគរបាលខេត្តសៀមរាប ដឹកនាំកម្លាំងជំនាញ ចុះបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ

សៀមរាប ៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងលោកឧត្តមសេនីយ៍ត្រី នៅ អេងវណ្ណនី ស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្មបានអញ្ជើញចុះពិនិត្យ ដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ចុះបំពេញបែបបទផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ នៅស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក ដែលស្ថិតនៅក្នុងភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០២៦។




សូមបញ្ជាក់ផងដែលថា ចំពោះការស្នើសុំផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សាមីខ្លួនត្រូវភ្ជាប់ឯកសារយោងរួមមាន៖១-សេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត។


២-សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ(បញ្ជាក់នីត្យានុកូលកម្ម) ឬលិខិតបញ្ជាក់ទីលំនៅ។


៣-ប្រជាពលរដ្ឋខ្មែរដែលកំពុងបំពេញជាបព្វជិតក្នុងព្រះពុទ្ធសាសនា ត្រូវភ្ជាប់ឯកសារបន្ថែម៖ ឆាយា ឬសង្ឃដីកា ឬសុទ្ធិបត្រ។




ករណីលាចាកសិក្ខាបទសាមីខ្លួន ត្រូវស្នើសុំប្តូរទិន្នន័យនៅលើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ រួមមានរូបថត និងអាសយដ្ឋាន។


ចំពោះប្រជាពលរដ្ឋដែលប្រើប្រាស់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរអស់សុពលភាព ឬ មានសុពលភាពតិចជាង១៨០ថ្ងៃ(៦ខែ) សូមអញ្ជើញទៅបំពេញបែបបទបន្តសុពលភាពឡើងវិញ។ដោយតម្រូវភ្ជាប់ឯកសារយោងសម្រាប់ស្នើសុំរួមមាន៖


១- អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរអស់សុពលភាព។


២-ករណីផ្លាស់ប្តូរអាសយដ្ឋាន សូមភ្ជាប់ឯកសារ(សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ បញ្ជាក់នីត្យានុកូលកម្ម ) ឬលិខិតបញ្ជាក់ទីលំនៅ។




ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប




 

No comments:

Post a Comment

Pages