ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អនុញ្ញាតជូន អគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តបាត់ដំបង ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ - កំពតដេលី

Breaking

Saturday, March 21, 2026

ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អនុញ្ញាតជូន អគ្គកុងស៊ុលវៀតណាម ប្រចាំខេត្តបាត់ដំបង ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ

បន្ទាយមានជ័យ៖ ឯកឧត្ដម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអនុញ្ញាតជូន ឯកឧត្ដម ត្រឹន ទួនអាញ អគ្គកុងស៊ុលវៀតណាម ប្រចាំ ខេត្តបាត់ដំបង ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ នៅសាលប្រជុំ ខ នៃសាលាខេត្តបន្ទាយមានជ័យ នាថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២៦។ 




ក្នុងកិច្ចពិភាក្សានោះដែរ ភាគីទាំងពីរ បានបង្ហាញអំពីទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ កម្ពុជា-វៀតណាម ក៏ដូចជាខេត្តបន្ទាយមានជ័យ ជាមួយខេត្តវិញឡុង និងដុងថាប ប្រទេសវៀតណាម ដែលបានចង់សម្ព័ន្ធមេត្រីភាពជាមួយគ្នាជាយូមកហើយ ក្នុងការបង្កើននូវទំនាក់ទំនង កិច្ចសហប្រតិបត្តិការមិត្តភាពគ្នាយូរអង្វែងដែរ។ 




ភាគីទាំងពីរ ក៏បានបន្តនូវការប្ដេជ្ញាចិត្តក្នុងការកសាងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក៏ដូចជាខេត្តបន្ទាយមានជ័យ ជាមួយនឹងសម្ព័ន្ធមេត្រីភាព ខេត្តទាំង២ ឱ្យកាន់តែស្អិតល្មួតបន្ថែមទៀត។ 




ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត ក៏បានបញ្ជាក់ថា ក្នុងនាមដ្ឋបាលខេត្ត និងបន្តសហការ សម្របសម្រួល ដល់ក្រុមហ៊ុនរបស់ប្រទេសវៀតណាម ដែលមានវត្តមាននៅក្នុងខេត្តបន្ទាយមានជ័យ ហើយដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីររដ្ឋបាលខេត្ត នឹងបន្តយកចិត្តទុកដាក់លើសុខទុក្ខបងប្អូនប្រជាពលរដ្ឋវៀតណាមដែលកំពុងតែស្នាក់នៅប្រកបរបរនៅក្នុងខេត្តបន្ទាយមានជ័យ៕




ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ





 

No comments:

Post a Comment

Pages